* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រូបសំណាក និងវិថី សាយ ភូថង នៅខេត្តកោះកុង ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន

05-03-2018 15:58

(កោះកុង)៖ លោកតាព្រឹទ្ធាចារ្យ សាយ ភូថង ដែលគេគ្រប់គ្នាដឹងថា ជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីចូលរួមរំដោះជាតិ ចេញពីរបបវាលពិឃាត ជាមួយមិត្តរួមអាវុធ​មាន សម្តេចពោធិ៍សាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត បានទទួលមរណភាពកាលពីពាក់កណ្តាលឆ្នាំ២០១៦ ដោយជម្ងឺចាស់ជរា។

ដើម្បីសងគុណដ៏មហិមាមិនអាចកាត់ថ្លៃបាន ក៏ដូចជា ចារទុកនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា នូវកិត្តិនាមជាអ្នកចូលរួមរំដោះជាតិមាតុភូមិនោះ រូបសំណាក និងវិថីរបស់លោកតា សាយ ភូថង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើងនៅទីរួមខេត្តកោះកុង ជាទឹកដីដែលលោកតា ចាប់ផ្តើមពីការដឹកនាំចលនាខ្មែរឥស្សរៈ ដែលស្ថិតនៅវត្តភូមិដូង ឃុំតាតៃក្រោម តំបន់ត្រពាំងរូង ចាប់តាំងពីអំឡុងឆ្នាំ១៩៤៨មកម្ល៉េះ។

នៅចុងសប្តាហ៍កន្លងទៅនេះ សម្តេចពញាចក្រ ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមពីសំណាក់សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកឧកញ៉ា អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋសរុបជិត៣,០០០ នាក់។

នៅក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានរំលឹកជូនផងដែរថា ព្រឹទ្ធាចារ្យ សាយ ភូថង កើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩២០ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

បើតាមលោកស្រីអភិបាលខេត្ត ដែលត្រូវចៅស្រីបង្កើតបានរំលេចទៀតថា លោកតាព្រឹទ្ធាចារ្យ បានចំណាយពេលវេលាស្ទើរមួយជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីការដឹកនាំចលនាខ្មែរឥស្សរៈ ក្នុងខេត្តកោះកុង នៅវត្តភូមិដូង ឃុំតាតៃក្រោម តំបន់ត្រពាំងរូង ចាប់តាំងពីអំឡុងឆ្នាំ១៩៤៨មកម្ល៉េះ ទោះបីជាលោកព្រឹទ្ឋាចារ្យ បានទទួលមរណភាពទៅហើយក្តី ប៉ុន្តែវីរភាពគំរូដឹកនាំ ការតស៊ូរំដោះជាតិរបស់លោកព្រឹទ្ឋាចារ្យ នៅតែស្ថិត ក្នុងដួងចិត្តយើងខ្ញុំទាំងអស់គ្នា ជានិច្ច និរន្តរ៍តទៅ។

លោកស្រីបានបញ្ជាក់ថា «ជាសក្ខីភាព នៃការរំលឹកដឹងគុណចំពោះឯកឧត្តម ព្រឹទ្ឋាចារ្យ យើងខ្ញុំជាកូនចៅ អ្នកខេត្តកោះកុង ក៏ដូចជាប្រជាជនទូទាំងប្រទេស ជាពិសេសដោយមានការគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកា ពីឥស្សរជនជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បានចាត់ចែងរៀបចំពិធីបុណ្យសព យ៉ាងសមរម្យបំផុត ហើយខណៈនេះទៀតសោត គឺជាសក្ខីភាពនៃការដឹងគុណ និងតបគុណ ចំពោះ ស្នាដៃគុណបំណាច់របស់ឯកឧត្តម ព្រឹទ្ធាចារ្យ យើងទាំងអស់គ្នាបានជួបជុំគ្នានៅទីនេះ ដើម្បីចូលរួមពិធីសម្ពោធរូបសំណាកឯកឧត្តម ព្រឹទ្ឋាចារ្យ សាយ ភូថង និងវិថី សាយ ភូថង នាពេលនេះ និងពិធីបុណ្យឆ្លងចេតិយ និងពុទ្ធាភិសេក ឧទ្ទិសកុសល ជូនឯកឧត្តម ព្រឹទ្ឋាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង នៅវត្តអម្ពរទិយារ៉ាម ហៅព្រែកស្វាយ»៕