* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

TOP NEWS: កិច្ចសម្ភាសន៍ពិសេសជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ទម្លាយព័ត៌មានលម្អិតជុំវិញករណីលោក ជុន ច័ន្ទបុត្រ ព្រួយខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិក តាមបាញ់សម្លាប់ចោលនៅលើទឹកដីកម្ពុជា

17-03-2018 16:13

(ភ្នំពេញ)៖ ករណីលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីជាខេមរភាសា សម្តែងព្រួយបារម្ភខ្លាចអាមេរិកតាមបាញ់សម្លាប់ និងលួចធ្វើជាចារកម្មឲ្យ នាយករដ្ឋមន្រ្តីកម្ពុជា កាន់តែត្រូវបានល្បីសុះសាយទាំងនៅកម្ពុជា និងជុំវិញពិភពលោក ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាសក្តែងៗ ចេញពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្ម បូករួមទាំងទម្លាយនូវសារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច កាលពីម្សិលមិញ។

ប៉ុន្តែអ្វីៗនៅមិនទាន់អស់នៅឡើយទេ, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដោយទម្លាយនូវអាថ៌កំបាំងលម្អិតបន្ថែមទៀត ដើម្បីជូនសាធារណជនជ្រាប។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក លឹម ជាវុត្ថា ជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖

លោក លឹម ជាវុត្ថា៖ កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងចេញពីទីក្រុងស៊ីដនី បានទម្លាយថា លោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រង វិទ្យុអាស៊ីសេរីជាខេមរភាសា កាលពីឆ្នាំ២០១៧ ខណៈដែលលោក ជុន ច័ន្ទបុត្រ ពេលលេងស្រុកកំណើត នៅប្រទេសកម្ពុជា សុំពឹងឯកឧត្តមឲ្យជួយការពារសុវត្ថិភាពលោក ព្រោះលោកព្រួយបារម្ភខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិក លួចបាញ់សម្លាប់ ដូចលោកបណ្ឌិត កែម ឡី។ ចំពោះករណីនេះឯកឧត្តមអាចរៀបរាប់ ដើម្បីជំរាបជូនសាធារណជនជ្រាបបានទេ ?

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ដំបូងឡើយអតីតបុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់គឺលោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល បានមកជួបខ្ញុំនៅបន្ទាយម៉ោង៧យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ជុន ចាន់បុត្រ បានផ្ញើសារតាម Whats App មកខ្ញុំ មុនប្រមាណ១សប្តាហ៍មកហើយ ដោយលោក ជុន ច័ន្ទបុត្រ សុំកម្លាំងរបស់កងពលតូចលេខ៧០ដើម្បីការពារខ្លួន ព្រោះខ្លាច CIA អាមេរិកតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ដូចសម្លាប់លោក កែម ឡី។ ក្រោយមកនៅម៉ោង១០យប់ថ្ងៃដដែល ខ្ញុំបានចាត់ចែងកម្លាំង៣នាក់ ដើម្បីការពារពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រហូតដល់ម៉ោង១១៖៥៤នាទីយប់ ថ្ងៃទី២២ ខែមីនាដដែលកម្លាំងរបស់ខ្ញុំ បានតាមការពារពីក្រោយ ដោយលោក ជុន ច័ន្ទបុត្រ បានជិះឡាន ឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2S-0789 តាមការពាររហូតដល់សណ្ឋាគារ សាន់វ៉េ ហើយលោកបានប្រាប់ពីខាងក្នុងមកថា សន្យាផ្តល់ព័ត៌មានមកឲ្យយើងវិញ។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ឈ្មោះ រដ្ឋា វិសាល បានរៀបចំឲ្យមានការទទួលទានបាយរវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ដោយមានកម្លាំងរបស់ខ្ញុំតាមការពារផងដែរ។ ក្នុងពេលទទួលទានបាយមានរយៈពេល១៖៤៥នាទី យើងបានជជែករឿងរ៉ាវជាច្រើន។ ខ្ញុំមានខ្សែអាត់សម្លេងទាំងស្រុង នៃការសន្ទនារវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ថែមទៀត។

លោក លឹម ជាវុត្ថា៖ តើលោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានអ្វីខ្លះឲ្យឯកឧត្តម ?

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ កន្លងមកលោក ជុន ច័ន្ទបុត្រ ធ្លាប់បានប្រាប់ពីរឿងរ៉ាវលំបាកមួយចំនួននៅវិទ្យុអាស៊ីសេរី ហើយថានឹងចង់ចាកចេញពីវិទ្យុបរទេសមួយនេះ ប៉ុន្តែមិនដឹងចាកចេញដោយវិធីណានោះទេ។ លោក ជុន ច័ន្ទបុត្រ ធ្លាប់បាននិយាយប្រាប់ខ្ញុំថា ធ្វើការនៅទីនោះត្រូវតែធ្វើការតាមពួកគេ (អាមេរិក) គេឲ្យនិយាយអ្វីត្រូវធ្វើតាមគេ បើមិនធ្វើតាមគេ គេនឹងសម្លាប់ចោល។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ ប្រធានគ្រប់គ្រងការផ្សាយជាខេមរភាសានៃវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី។

ខាងក្រោមនេះជាសារឆ្លងឆ្លើយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត, ដែលលោក លឹម ជាវុត្ថា​ នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ទទួលបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញថា៖ លោក ជុន ច័ន្ទបុត្រ មានបំណងចង់ជួប និងរាយការណ៍ព័ត៌មានសំងាត់ជូនសម្តេច នៅពេលលោកទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។​