* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋខ្មែរនៅប្រទេសអូស្ដ្រាលី ជួយគាំទ្រនិងទិញផលិតផលកសិផលរបស់ខ្មែរ ដែលបានយកទៅលក់នៅទីនោះ (Video inside)

17-03-2018 20:33

(ស៊ីដនី-អូស្ដ្រាលី)៖ ក្នុងពិធី​ជួបសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី នាយប់ថ្ងៃសៅរ៍នេះប្រមខុនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យពលរដ្ឋខ្មែរនៅទីនោះជួយគាំទ្រ និងទិញផលិតផលកសិផលរបស់ខ្មែរដែលបាននាំយកទៅលក់នៅ ប្រទេសអូស្ដ្រាលី។

នៅចំពោះមុខពលរដ្ឋខ្មែរជាង៥០០នាក់ ក្នុងពិធីសំណេះសំណាលនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជួយទិញឥវ៉ាន់ខ្មែរយើងផង ដែលរស់នៅប្រទេសអូស្ដ្រាលី ហើយនៅពេលកម្ពុជាបើកការតាំងពិពរណ៌ទំនិញរបស់ខ្លួន សូមអញ្ជើញទៅមើលទៅមានគ្រប់មុខហើយ សូម្បីតែម្រេច និងស្វាយចន្ទី»។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ការជួយគាំទ្រ និងទិញផលិតផលរបស់ខ្មែរ ដើម្បីជាការលើកទឹកចិត្តដល់ការផលិតនៅក្នុងស្រុក និងលើកស្ទូយជីវភាពរបស់ពលរដ្ឋ។ ជាក់ស្ដែងសម្ដេចផ្ទាល់តែម្ដង ​ដែលជាងពាក់កណ្តាលនៃម្ហូបអាហារដែលសម្តេចបរិភោគនាពេលបច្ចុប្បន្ន គឺជាផលិតផលក្នុងស្រុក។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សូម្បីតែពេលដែលសម្ដេចអញ្ជើញទៅប្រទេសអូស្ដ្រាលីនេះ ក៏សម្ដេចរកទិញទំនិញរបស់ខ្មែរ ដើម្បីមកទទួលទានផងដែរ ព្រោះថាផលិតផលខ្លះប្រទេសផ្សេងៗអត់មាននោះទេ ប៉ុន្ដែប្រទេសកម្ពុជាមាន។

បន្ថែមពីនេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានស្នើឲ្យខ្មែរនៅអូស្ត្រាលី ជួយទិញ «មីយើង» ដែលកំពុងលក់នៅក្នុងប្រទេសអូស្ត្រាលី ព្រោះជាផលិតផលរបស់ខ្មែរ ដែលផ្គត់ផ្គង់ និងចែកចាយដោយក្រុមហ៊ុនម៉ែនសារុន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា កសិកម្មនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនមែនជាការកសិកម្មដូចកាលពីមុននោះទេ ពោលគឺជាកសិឧស្សាហកម្ម ឬកសិពាណិជ្ជកម្ម៕