* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មូលនិធិគន្ធបុប្ផានឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែមេសាខាងមុខនេះ (Video inside)

17-03-2018 21:14

(ស៊ីដនី-អូស្ដ្រាលី)៖ ថ្លែងចេញពីប្រទេសអូស្ដ្រាលី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា បើមិនមានអ្វីប្រែប្រួលនោះទេ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យនេះ ក្រោយអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១​ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។

ការប្រកាសបែបនេះ របស់​សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចបន្ដជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «តាមការគ្រោងទុកបើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី១១ ខែមេសា មុនចូលឆ្នាំខ្មែរ​យើងនឹងប្រកាសឲ្យចាប់ផ្ដើមអនុវត្តមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាជំនួយដ៏ធំសម្រាប់ស្រោចស្រង់មន្ទីរពេទ្យគន្ធបុប្ផា នេះជាកម្មវិធីមួយមិនតូចទេ ខ្ញុំជាប្រធានកិត្តិយស»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ បានចុះហត្ថលេខាបង្កើតជាផ្លូវការ​ នូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាប្រធាននៃមូលនិធិនេះ ដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យនេះ កុំឲ្យដួលរលំដោយសារអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ដ្រី មូលនិធិគន្ធបុប្ផានៅប្រទេសស្វីស ដែលមានលោកវេជ្ជបណ្ឌិត Beat Richne ជាអ្នកបង្កើតនៅតែបន្តវត្តមាន ក៏ប៉ុន្តែ​ត្រូវតែមានមូលនិធិគន្ធបុប្ផារបស់កម្ពុជាមួយទៀត ជាមួយថវិការបស់រដ្ឋដែលត្រូវផ្ទេរជូនមន្ទីរពេទ្យ ក៏ត្រូវមានថវិកាដទៃទៀតតាមរយៈ ជនជាតិកម្ពុជាដើម្បីចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ឲ្យដំណើរការទៅមុខមន្តទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវជួយមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា មួយនេះកុំឲ្យដួររលំដោយសារអវត្តមាន របស់លោកវេជ្ជបណ្ឌិត Beat Richne៕