* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឲ្យអូស្ត្រាលីបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា

17-03-2018 21:51

(ស៊ីដនី, អូស្ត្រាលី)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញឲ្យអូស្ត្រាលីបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យ កាន់តែប្រសើរថែមទៀត តាមរយៈការធ្វើទំនើបកម្ម និងជំរុញការវិនិយោគរបស់អូស្ត្រាលីលើវិស័យមួយនេះ។

លោក ប៉ាន សូរស័ក្តិ បានជំរុញបែបនេះក្នុងសុន្ទរកថាគន្លឹះរបស់លោកពេលចូលរួមប្រជុំកំពូលធុរកិច្ច (Business Summit) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ប្រព្តឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨។ ក្នុងដំណើរអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី លោក ប៉ាន សូរស័ក្តិ បានដឹក នាំគណៈប្រតិភូធុរកិច្ចកម្ពុជាចូលរួមនៅក្នុងវេទិកាអ្នកដឹកនាំធុរកិច្ច (CEO Forum) ក្រោមអធិបតីភាពលោក ម៉ាលខម ធើនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។

ក្រៅពីនេះលោករដ្ឋមន្ត្រី ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី» ដែលមានការចូលរួមពីអភិបាលរតនាគារ (Treasurer) អូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ។

ក្នុងកិច្ចពិភាក្សានោះប្រទេសអាស៊ានដែលមានវត្តមាន និងអូស្ត្រាលី បានគាំទ្រយ៉ាងមុតមាំលើពាណិជ្ជកម្មសេរី ជាពិសេសកិច្ចសហប្រតិប ត្តិការដើម្បីបើកទីផ្សារ កាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយដទៃទៀតដែលបង្អាក់ដល់ការធ្វើពាណិជ្ជកម្ម​រវាងប្រទេស​មួយនឹងប្រទេសមួយទៀត។ ស្មារតីរបស់ប្រទេសសមាជិកអាស៊ាន និងអូស្ត្រាលីនេះ ជាការឆ្លើយតបទៅនឹងការរឹតត្បៀត​ដោយប្រទេស​អាមេរិក ដែលកំពុងតែប្រឹងប្រែងអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយមមួយ ដែលផ្ទុយពីគោលការណ៍​របស់ប្រទេសជាច្រើននៅក្នុងពិភពលោក ជាពិសេសអាស៊ានតែម្ដង។

ឆ្លើយតបទៅនឹងសំណួរស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យនាំមុខមួយរបស់​អូស្ត្រាលី លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ យល់ឃើញថា អូស្ត្រាលីអាចដើរតួដ៏សំខាន់នៅក្នុងការជួយជ្រោមជ្រែងវិស័យនេះនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានរំលឹកអំពីប្រវត្តិនៃការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៅពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ១៩៨០ ដែលជាគំនិតផ្ដួចផ្ដើមរវាងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានអន្តរជាតិសម្រាប់ស្រាវជ្រាវស្រូវ (IRRI)។ ជាលទ្ធផលនៃការបង្កើតវិទ្យាស្ថាន CARDI ឃើញថា កម្ពុជាអាចបង្កើតបានពូជស្រូវល្អៗ និងមានគុណភាពខ្ពស់ ដែលអាចនាំឲ្យកម្ពុជាទទួលបាននូវជ័យលាភីជា «ស្រូវល្អបំផុតក្នុងពិភពលោក» បីឆ្នាំជាប់ៗគ្នា ២០១២-២០១៤។

ចំពោះដំណើរទៅមុខទៀត លោក ប៉ាន សូរស័ក្តិ បានយល់ឃើញចំណុចមួយចំនួនដែលអូស្ត្រាលីអាចបន្តជួយ​កម្ពុជាបានក្នុងវិស័យកសិកម្ម រួមមានការធ្វើទំនើបកម្មវិស័យកសិកម្មតាមរយៈវិនិយោគនៅក្នុងវិស័យកសិកម្ម ដែលអូស្ត្រាលីជាប្រទេសមួយដែលមានបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់។

ទាក់ទងនឹងការងារនេះ លោករដ្ឋមន្ត្រី បានលើកឧទាហរណ៍មួយដែលវិនិយោគិនអូស្ត្រាលីអាចពិចារណារបាន គឺវិនិយោគលើរោង​ម៉ាស៊ីនកិនស្រូវទំនើបៗ ក្នុងគោលដៅបង្កើនតម្លៃបន្ថែមដល់អង្ករកម្ពុជា និងពង្រីកទំហំនាំចេញឲ្យកាន់តែច្រើនឡើង។ ក្រៅពីនេះ កម្ពុជាក៏មានផលិតផលកសិកម្មដែលមានសក្ដានុពលខ្ពស់ សម្រាប់កែច្នៃនាំចេញដទៃទៀតផងដែរ ដូចជា ដំឡូងមី កៅស៊ូ ពោត ។ល។

ជាមួយជំរុញឲ្យមានការវិនិយោគ លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់លើការអភិវឌ្ឍសមត្ថភាព ដែលជាកត្តាមួយដ៏សំខាន់ផងដែរ ដើម្បីស្រូបយកចំណេះដឹង និងបច្ចេកទេសថ្មីៗ សម្រាប់បង្កើនផលិតកម្ម និងឈានទៅរកការប្រកបកសិកម្មសម្រាប់ពាណិជ្ជកម្ម។ ក្នុងការងារនេះ លោករដ្ឋមន្ត្រី នឹងអញ្ជើញវិទ្យាស្ថានចំនួនពីរដែលឯកឧត្តមបានជួបនៅក្នុងដំណើរការនៃកិច្ចប្រជុំកំពូលនេះ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីវិស័យនេះ។

លោក ប៉ាន សូរស័ក្តិ បានបញ្ចប់បទអន្តរាគមន៍ដោយជំរុញឲ្យបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូ​សហប្រតិបត្តិការ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ឲ្យបានឆាប់រហ័សក្នុងឆ្នាំនេះ ដោយនេះជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីមួយធំជាងគេក្នុងពិភពលោក ដែលអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា និងអាស៊ានទាំងមូល។

រដ្ឋមន្ត្រីពាណិជ្ជកម្ពុជា ក៏បានបង្ហាញពីការមិនគាំទ្រដល់ការបង្កើតកិច្ចព្រមព្រៀង TPP ដែលអាចចែកអាស៊ានជាពីរ ដោយក្នុងនោះមានតែ​ប្រទេសសមាជិកអាស៊ានមួយចំនួនជាសមាជិក ខុសប្លែកពី RCEP ដែលមានប្រទេសសមាជិកអាស៊ានទាំងអស់ជា​ភាគីនៃកិច្ចព្រមព្រៀងនេះ៕