* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* ភ្លៀងធ្លាក់ជួយពន្លត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី ប៉ុន្តែអាជ្ញាធរព្រមានពីលទ្ធភាពនៃការឆាបឆេះឡើងវិញ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឈាមស្រែកស្បែកហៅ! ​ឃាតក ដែលកាប់ និងអារ.កសម្លាប់ ម្តាយ រួមជាមួយកូនប្រុស២នាក់ ​នៅខេត្តត្បូងឃ្មុំ ត្រូវកម្លាំងនគរបាលចាប់បាននៅខេត្តឧត្តរមានជ័យ ក្រោយគេចខ្លួនបាន៦ថ្ងៃ

05-04-2018 17:28

(ឧត្ដរមានជ័យ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ឃាតកដែលបានកាប់ និងអារ.កសម្លាប់ម្ដាយ និងកូនប្រុស២នាក់ យ៉ាងព្រៃផ្សៃបំផុតនៅលើផ្ទះ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅមុននេះបន្ដិច នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ នៅខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា ប្រតិបត្តិការយ៉ាងក្ដៅគគុកនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលខេត្តឧត្ដរមានជ័យ និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ជនសង្ស័យជាប្តីចុង និងជាឪពុកចុងរបស់ជនរងគ្រោះទាំង៣នាក់។ នៅពេលនេះជនសង្ស័យ បាននិងកំពុងបញ្ជូនមកខេត្តត្បូងឃ្មុំវិញ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «ក្រោយរត់គេចខ្លួនបាន៦ថ្ងៃ នៅថ្ងៃនេះកម្លាំងរបស់យើង សហការជាមួយនគរបាលខេត្តឧត្តរមានជ័យ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់បានហើយ នៅក្រុងសំរោង ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងខ្សែករបស់ជនរងគ្រោះមកវិញផងដែរ»។

សូមជម្រាបថា ហេតុការណ៍ឃាតកម្មដ៏សាហាវមួយ បានកើតឡើងនៅ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ត្រីជាម្តាយ រួមទាំងកូនប្រុសជំនង់២នាក់ ត្រូវបានឃាតក អារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅលើផ្ទះ។

សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Fresh News ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលករណីឃាតកម្មនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនសមត្ថកិច្ច នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ដោយឈ្មោះ សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃជនរងគ្រោះ បានយកផ្អកមកឲ្យជនរងគ្រោះ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុកខេត្តត្បូងឃ្មុំ។ ខណៈពេលមកដល់ឃើញផ្ទះស្ងាត់ខុសពីធម្មតា មិនឃើញបើកទ្វារលក់ដូរ ដូចសព្វដង ហើយគាត់ដើរចូល ដល់ក្រោមផ្ទះឃើញមានស្នាមឈាមហូរ តាមសរសរផ្ទះ ហើយបានឡើងទៅលើផ្ទះ រុញទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់ទាំងអស់មានម្ដាយ និងកូនប្រុស២នាក់ទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ (ម្ដាយ) ភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ, ទី២៖ ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ធឿន ធារី ភេទប្រុសអាយុ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារ.ក។

ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្រ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ចន្លោះម៉ោង១២៖០០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨៕