* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ថាច់ សេដ្ឋា លួចយកប្លង់ដីរបស់សមាគមកម្ពុជាក្រោម ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ជាង៣ម៉ឹ​នដុល្លារ, ក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅតុលាការពីបទឆបោក​

19-04-2018 12:51

(ភ្នំពេញ)៖ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ត្រូវបានក្រុមហ៊ុនបញ្ជាំមួយ ដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅដើមខែមេសានេះ ដោយប្តឹងពីបទឆបោក លើករណីលួចយកប្លង់ទ្រព្យសម្បត្តិរបស់សមាគមកម្ពុជាក្រោម ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ចំនួន៣៣,៤០០ដុល្លារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា «សុំប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០០០៨៤២៩ មានទីលំនៅផ្ទះលេខ១០៦ ក្រុម១៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តចាប់ពីអំឡុងឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២៧៨ នៃក្រមព្រហ្មទណ្ឌ»។

មូលហេតុដែលលោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យប្ដឹងលោក ថាច់ សេដ្ឋា បានរៀបរាប់ថា៖ អំឡុងខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ថាច់ សេដ្ឋា បានស្នើសុំខ្ចីប្រាក់ពីក្រុមហ៊ុនខ្ញុំបាទ ចំនួន៣៣,៤០០ (បីម៉ឺនបីពាន់បួន) ដុល្លារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងបានអះអាងថា ខ្លួនមានដី និងផ្ទះចំនួន៥កន្លែង ដើម្បីបញ្ចាំធានាបំណុលនេះ។

ក្រោយមកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនក៏បានបង្កើតកិច្ចសន្យាខ្ចីប្រាក់ ជាមួយនឹងឈ្មោះ ថាច់ សេដ្ឋា និងបានធ្វើកិច្ចសន្យាបង្កើតហ៊ឺប៉ូតែកលើដី និងផ្ទះចំនួន៥កន្លែង ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៧០៥០៩-២៤៧៨ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៦ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥១១ មានដីទំហំ ៥៨ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥០៩ មានដីទំហំ ៨៩ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៧ មានដីទំហំ ៥៧ម៉ែត្រការ៉េ និងលេខ១២០៧០៥០៩-២៥១០ មានដីទំហំ ៥៥ម៉ែត្រការ៉េ ចុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៨ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយាដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងពេលខ្ចីប្រាក់ក្រុមហ៊ុនខ្ញុំបាទ ឈ្មោះ ថាច់ សេដ្ឋា បានអះអាងថា អចលនវត្ថុទាំង៥ខាងលើ គឺជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន មិនមានពាក់ព័ន្ធជាមួយ នឹងតតិយជនណាមួយ រួមទាំងទាយាទរបស់ខ្លួនឯង ឬពាក់ព័ន្ធនឹងបំណុលណាមួយនោះទេ។ ហេតុដូច្នេះទើបក្រុមហ៊ុនខ្ញុំបាទ មានការជឿទុកចិត្ត និងបានប្រគល់ប្រាក់ចំនួន ៣៣,៤០០ដុល្លារ ឲ្យទៅឈ្មោះ ថាច់ សេដ្ឋា​។ តែក្រោយមកទើបខ្ញុំដឹងថា អចលនវត្ថុទាំង៥ទីតាំងខាងលើនេះ គឺជាទ្រព្យសម្បត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ដែលត្រូវបានឈ្មោះ ថាច់ សេដ្ឋា លួចយកមកដាក់បញ្ចាំធានាបំណុលផ្ទាល់ខ្លួនទៅវិញ។ ក្រុមហ៊ុនសុំប្តឹងឈ្មោះ ថាច់ សេដ្ឋា សំណូមពរឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តចំនួន៥៣៤០០ដុល្លារសហរដ្ឋអាមេរិក។

តាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះម្នាក់បានដាក់ពាក្យប្ដឹងអតីតតំណាងរាស្រ្ដ និងសមាជិកព្រឺទ្ធសភារបស់គណបក្សប្រឆាំង លោក ថាច់ សេដ្ឋា ពីបទ «ឆបោក» តាមរយៈការយកប្លង់ដីរបស់សមាគមន៍ខ្មែរកម្ពុជាក្រោមមកបញ្ចាំ ដោយធានាអះអាងថា ជាដី និងផ្ទះរបស់ខ្លួន ហើយយកមកបញ្ចាំ ដើម្បីធានាបំណុលផ្ទាល់ខ្លួន មានប្រាក់ដើមចំនួន ៣៣៤០០ដុល្លារអាមេរិក។

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា លោក ថាច់ សេដ្ឋា ជាអតីតស្ថាបនិកគណបក្សប្រឆាំងរូបនេះ ក៏បានចេញសែកអត់លុយចំនួន ប៉ុន្មានសន្លឹកទៀតឲ្យជនរងគ្រោះផងដែរ។

គួរបញ្ជាក់ថា លោក ថាច់ សេដ្ឋា គឺជាអតីតស្ថាបនិកមួយរូបនៃគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ១៩៩៥មកហើយក៏ជាអតីតតំណាងរាស្ដ្រនៅមណ្ឌលរាជធានីភ្នំពេញ និងខេត្តក្រចេះក្នុងឆ្នាំ១៩៩៨ ព្រមទាំងធ្លាប់ត្រូវបានជ្រើសតាំងជាសមាជិកព្រឺទ្ធសភា, សមាជិគគណៈកម្មាធិការអចិន្ដ្រៃយ៍របស់គណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោម។

តាមរយៈពាក្យបណ្ដឹងរបស់ជនរងគ្រោះនេះបង្ហាញថា បុគ្គលនេះមិនមានភាពសុចរិត និងជាជនបោកប្រាស់ ដោយយកទ្រព្យសម្បត្តិរបស់សមាគមន៍ខ្មែរកម្ពុជាក្រោម ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយឆបោកប្រាក់របស់ជនរងគ្រោះ ជាង ៣ម៉ឺនដុល្លារអាមេរិក។ ហេតុដូច្នេះរង់ចាំមើលថា តើតុលាការ និងសមាគមន៍ខ្មែរកម្ពុជាក្រោម នឹងចាត់វិធានការបែបណាចំពោះករណីលោកប្រធានសមាគមន៍លួចយកប្លង់ដីដាក់បញ្ចាំនេះ?