លោក គាត រស្មី កូនប្រុសបង្កើតរបស់លោក គាត ឈន់ ទទួលមរណភាព ក្នុងជន្មាយុ៥៧ឆ្នាំ

19-05-2018 09:08

(ភ្នំពេញ)៖ លោក គាត រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាកូនប្រុសបង្កើតរបស់ លោក គាត ឈន់ បានទទួលមរណភាព នៅម៉ោង១៖៤៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៥៧ឆ្នាំ។

ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ នៃសពលោក គាត រស្មី មេត្តាជ្រាបតាមការគួរ៕