* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»
* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សន្និសីទអន្តរជាតិស្តីអំពី សេវាសុខភាពពីចំងាយ ក្រោមប្រធានបទ «ការប្រើប្រាស់បទពិសោធន៍នៅថ្នាក់មូលដ្ឋាន ដើម្បីការអភិវឌ្ឍន៍ជារួម»

03-07-2018 17:09

(ភ្នំពេញ)៖ និស្សិត និងអ្នកជំនាញជាង១០នាក់ បានចូលរួមក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី៣ ស្តីអំពី សេវាសុខភាពពីចំងាយ​ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ហ្វ្រង់កូហ្វូនប្រចាំទីក្រុងភ្នំពេញ(CNF-PP)។

សន្និសីទនេះរៀបចំឡើងដោយមូលនិធិព្យែហ្វាប (Pierre Fabre) នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួន នៅប្រទេសបារាំង និងធ្វើការផ្សាយបន្តផ្ទាល់នៅតាមមជ្ឈមណ្ឌលស្រាវជ្រាវ ហ្វ្រង់កូហ្វូនប្រមាណ ២០នៅទូទាំងពិភពលោក ក្នុងនោះ ក៏មានមជ្ឈមណ្ឌលហ្វ្រង់កូហ្វូន ចំនួន៤ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ទីក្រុងហាណូយ វៀងច័ន្ទ ភ្នំពេញ ហូជីមិញ)។

ការធ្វើបទបង្ហាញ និងការជជែកពិភាក្សាគ្នា បានប្រព្រឹត្តទៅនៅប្រទេសបារាំង និងតាមរយៈវីដេអូកុងហ្វេរ៉ង់ដោយមានការសហការណ៍ជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើភាសាបារាំង(AUF)។

សន្និសីទផ្តោតលើប្រធានបទ៖ «ការប្រើប្រាស់បទពិសោធន៍នៅថ្នាក់មូលដ្ឋាន ដើម្បីការអភិវឌ្ឍន៍ជារួម»។

ក្នុងទិវាសន្និសីទអន្តរជាតិនេះ មានការរៀបចំធ្វើបទបង្ហាញជាច្រើន ដោយអ្នកជំនាញអន្តរជាតិ អ្នកដឹកនាំគំរោងនៅតាមបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី និងអាហ្វ្រិកបានលើកឡើងអំពីការ អនុវត្តន៍ជាក់ស្តែង ក្នុងការផ្តល់សេវាសុខភាពដោយប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិកឬឧបករណ៏ទំនាក់ទំនង និង Smart Phone ក្នុងការគ្រប់គ្រង និងតាមដានសុខភាពអ្នកជំងឺប្រកបដោយប្រសិទ្ធិភាព នៅតាមតំបន់ដាច់ស្រយាលមួយចំនួន ដែលខ្វះមន្ទីរពេទ្យ និងជាតំបន់ដែលជួបការលំបាកក្នុងការផ្តល់សេវាសុខភាព ដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ កង្វះថាមពល ធនធានហិរញ្ញវត្ថុរបស់រដ្ឋមានកំណត់ បញ្ហាទំនាក់ទំនង។ល។ និងជាពិសេសគឺការកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាព។

គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ នៃប្រទេសកាមរូនក៏បានបង្ហាញនូវវិធីតាមដានអ្នកជំងឺបេះដូង និងប្រព័ន្ធប្រសាទជាមួយឧបករណ៍ច្នៃប្រឌិតដែលផ្តល់នូវព័ត៌មានគួរជាទីទុកចិត្ត។ អ្នកជំនាញមកពីប្រទេស ឥណ្ឌា បង្ហាញនូវពីវិធីសាស្ត្ររបស់ខ្លួនការតាមដានជំងឺគ្រុនចាញ់។ ប្រទេសជាច្រើនទៀតដូចជាបង់ក្លាដែស នេប៉ាល់ អាហ្វ្រិក ជាដើមសុទ្ធតែបង្ហាញ នូវបទពិសោធន៍របស់ខ្លួន នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព។

ដូចឆ្នាំមុនដែរ កម្មវិធីនេះបានផ្តល់រង្វាន់ដល់គ្រូពេទ្យ និងអ្នកដឹកនាំគំរោងនានាដែលទទួលបានជោគជ័យ ក្នុងនោះក៏មានប្រឆាំងជំងឺរបេងនៅកម្ពុជារបស់អង្គការ Opération AHSA មកពីប្រទេសឥណ្ឌា ផងដែរ។ គំរោងទាំងឡាយនឹងត្រូវដាក់បញ្ចូលក្នុងគេហទំព័រ www.odess.io បង្កើតឡើងដោយមូលនិធិព្យែហ្វាប (Pierre Fabre) ក្នុងគោលបំណងកំណត់ការចងក្រងឯកសារ ជំរុញការផ្សព្វផ្សាយ និងជួយអភិវឌ្ឍគំនិតផ្តួចផ្តើមលើការគ្រប់គ្រងការផ្តល់សេវាសុខភាព ដែលជួយដល់ប្រជាជនក្រីក្រឲ្យទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងគុណភាពនៅតាមប្រទេសក្រីក្រ នៃភាគខាងត្បូង៕