* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ.ជ.ប សម្រេចលើកលែងការផាកពិន័យបុគ្គលចំនួន៥នាក់នៅខេត្តកំពត ដែលរងការចោទប្រកាន់ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត

10-08-2018 18:01

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានសម្រេចលើកលែងការផាកពិន័យទៅលើបុគ្គល០៥នាក់ នៅខេត្តកំពត ដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងសំណុំរឿងលេខ០០១ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០​ ខែសីហា ឆ្នាំ២០១៨នេះ។

គ.ជ.ប បានឱ្យដឹងថា បុគ្គលទាំង០៥នាក់នេះរួមមានទី១៖ ឈ្មោះ សូ សេង,​ទី២៖ ឈ្មោះ ប៉ែន ឈឹម, ទី៣៖ ឈ្មោះ កូវ យិតឡាយ,​ទី៤៖​ឈ្មោះ សួង សារ៉ាន់ និងទី៥៖ ឈ្មោះ ម៉ម សុធី។

គ្រាដំបូង គ.ជ.ប ខេត្តកំពត កាលពីថ្ងៃទី០២​ ខែសីហា ឆ្នាំ២០១៨ បានសម្រេចផាកពិន័យបុគ្គលទាំង៥នាក់ខាងលើនេះ ម្នាក់ៗចំនួន៥លានរៀល បន្ទាប់ពីមានការប្តឹងចោទថា ពួកគាត់បានចូលរួមជាមួយយុទ្ធនាការម្រាមដៃស្អាត ប៉ុន្តែបន្ទាប់ពីពិនិត្យភស្តុតាងឡើងវិញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបដិសេធចោល នូវសេចក្តីសម្រេចរបស់គ.ជ.ប ខេត្តកំពត ហើយលើកលែងការផាកពិន័យទៅលើពួកគាត់ទាំង៥នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ គ.ជ.ប បានធ្វើសេចក្តីសម្រេចមួយដែរ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតនៅខេត្តបាត់ដំបង។ ប៉ុន្តែពេលនោះ គ.ជ.ប សម្រេចតម្កល់ការផាកពិន័យ១០លានរៀល ទៅលើឈ្មោះ​ជា ជីវ (អតីតតំណាងរាស្រ្ត) ប៉ុន្តែបន្ធូរបន្ថយការផាកពិន័យចំពោះបុគ្គល២រូប និងលើកលែងការផាកពិន័យចំពោះបុគ្គល២រូបផ្សេងផងដែរ ពាក់ព័ន្ធនឹងការធ្វើយុទ្ធការម្រាមដៃស្អាតនេះ។

ក្នុងការជំនុំជម្រះនេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើការសម្រេចដូចតទៅ៖ ១៖ ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវផាកពិន័យ១០លានរៀលដដែល, ២៖ ឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យពី១០លានរៀល មកនៅត្រឹម៥លានរៀល និង៣៖ ចំណែកឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការផាកពិន័យ៕