* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយឧត្តមសេនីយ៍ សុខ ផល ជំរុញកម្លាំងនគរបាលបង្ក្រាបជនបរទេស ដែលប្រព្រឹត្តិខុសច្បាប់ដោយគ្មានការលើកលែង, គិតត្រឹមពេលនេះ ជនជាតិចិននៅកម្ពុជាមានជាង២១ម៉ឺននាក់

13-09-2018 12:55

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញកម្លាំងនគរបាលដែលពាក់ព័ន្ធទាំងអស់ ត្រូវតែបង្ក្រាបជនជាតិចិន ដែលប្រព្រឹត្តិខុសច្បាប់ ដោយគ្មានការលើកលែងឡើយ។

បើតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ សុខ ផល ​កម្លាំងសមត្ថកិច្ចត្រូវតែបង្ក្រាបអ្នកដែលប្រព្រឹត្តិខុសច្បាប់ ហើយអ្នកដែលប្រព្រឹត្តិត្រឹមត្រូវ តាមច្បាប់របស់កម្ពុជា​ ដាច់ខាតត្រូវតែការពារ ខណៈបច្ចុប្បន្នជនជាតិចិន នៅប្រទេសកម្ពុជា កើនឡើងរហូតដល់ជាង២១ម៉ឺននាក់ ដែលចំនួននេះមានកើនឡើងបើធៀបនៅឆ្នាំ២០១៧។

ក្នុងពិធីសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «យើងនិយាយតែរឿងខុសច្បាប់ទេ បើត្រូវច្បាប់ ត្រូវតែគាំទ្រការពារគេជាគោលនយោបាយ។ ចឹងចិនខុសច្បាប់នៅកំពង់សោម វាកើនឡើងគួរឲ្យកត់សម្គាល់ ដែលសម្ដេចក្រឡាហោម លោកលើកម្សិលមិញនេះ [...] ដែលនេះជាបញ្ហាប្រឈម ដែលខាងអនុវត្តនីតិវិធី»។

នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា នៅឆ្នាំ២០១៧ ជនជាតិចិននៅកម្ពុជា មានតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដោយចំនួននេះអត់បូកបញ្ចូលជាមួយអ្នកកាទូត, អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិលទេ ប៉ុន្ដែនៅចុងឆមាសទី២នេះ កើនឡើងដល់ជាង២១ម៉ឺននាក់ ដែលនេះយោងតាមស្ថិតិជនជាតិចិន ដែលមកពន្យាទិដ្ឋាការ។

បើតាមនាយឧត្តមសេនីយ៍ សុខ ផល ក្នុងចំណោមជនជាតិចិនទាំង២១ម៉ឺននាក់នេះ មានជាង៧​៨,០០០នាក់ កំពុងនៅខេត្តព្រះសីហនុ ប៉ុន្ដែក្នុងនោះមានប័ណ្ណការងារត្រឹមត្រូវ មានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ។

​សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែងដោយដាក់ បទបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន។

អង្គភាពចំនួន៤នោះ រួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃផងដែរ។

យ៉ាងណាក៏ដោយ បទល្មើសជាបន្តបន្ទាប់ជាពិសេសពាក់ព័ន្ធជាមួយជនជាតិចិន ក៏ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបង្ក្រាប រហូតមានចាប់ខ្លួនជនល្មើស បានជាច្រើនផងដែរ៕