* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* NBC៖ លោក ត្រាំ ថាជាប់រវល់ខ្លាំងពេកអំឡុងទស្សនកិច្ចនៅអាស៊ី ទើបមិនអាចជួបលោក គីម ម្ដងទៀត
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* លោក អ៊ុច បូររិទ្ធ ប្រាប់សភាតំបន់អឺរ៉ុបថា ភាគីថៃនៅតែបន្តរក្សាកងកម្លាំងយោធាលើទឹកដីកម្ពុជា រារាំងការបោះបង្គោលព្រំដែន និងបង្កឧបសគ្គដល់ពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* តុលាការយុត្តិធម៌អន្តរជាតិ រកឃើញថាកងកម្លាំងមីយ៉ាន់ម៉ាសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់
* វិភាគអន្តរជាតិ៖ ដាក់ពង្រាយយន្ដហោះយោធាហោះឆ្វែលអាស៊ី អ្វីទៅជាសារដែលរុស្ស៉ីចង់បញ្ជូន?
* មេសិទ្ធិមនុស្សកម្ពុជា បន្តលាតត្រដាងទង្វើរំលោភសិទ្ធិមនុស្ស របស់យោធាថៃ មកលើពលរដ្ឋស្លូតត្រង់កម្ពុជា ប្រាប់អង្គការពិភពលោកប្រឆាំងទារុណកម្ម
* លោក ស៊ី ជីនពីង អំពាវនាវឱ្យចិន រុស្ស៊ី និងអាមេរិក គួរធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបបញ្ហាប្រឈមសកល ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក
* លោក ត្រាំ ប្រាប់លោក ស៉ី និងលោក ពូទីន៖ «ក្នុងនាមជាកំពូលមហាអំណាចទាំង៣ យើងមានទំនួលខុសត្រូវពិសេស មិនមែនសម្រាប់ត្រឹមប្រជាជនយើងទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឱ្យជនទុច្ចរិត ប្រើអាជ្ញាបណ្ណសារព័ត៌មានដើរបង្កចលាចលសង្គមឡើយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ សូមផ្ញើសារជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ

15-10-2025 08:24

(ភ្នំពេញ)៖ ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៃព្រះរាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ដ្រីរាជការទាំងអស់ ខ្ញុំសូមចូលរួមសម្ដែងនូវក្តីសោមនស្សក្រៃលែងប្រកបដោយភាពកក់ក្តៅ ជូនចំពោះ សម្តេចមហាមន្ត្រី។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដោយស្មោះជូនចំពោះ សម្តេចមហាមន្រ្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយគុណវុឌ្ឈ និងពោរពេញដោយការលះបង់ខ្ពស់ក្នុងការបំពេញបេសកកម្មដ៏ស្វិតស្វាញ និងដោយមនសិការវិជ្ជាជីវៈ បំពេញបេសកកម្មបម្រើផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា។

ការចូលរួមចំណែករបស់ សម្តេច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងនាំឱ្យកម្ពុជាបន្តមានសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនចំពោះ សម្តេចមហាមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរ និងសុខភាព ល្អបរិបូរណ៍ដើម្បីរួមចំណែកដឹកនាំនាវាកម្ពុជា និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាពក្នុងសុខសន្តិភាព ស្ថិរភាពដ៏រឹងមាំតរៀងទៅ៕