ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ

18-10-2025 20:45

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃខួបកំណើត គម្រប់ ៤៨ ឈានចូល ៤៩ ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ សូមបួសសួងពី អល់ឡោះ ជាម្ចាស់មេត្តាប្រោសប្រទានពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូនចំពោះ សម្តេច ធិបតីនាយករដ្ឋមន្ត្រី សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណ វាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ដោយឥតឈប់ឈររហូតតទៅ។

ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី មិនខ្លាចនឿយហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋទាំងមូល ទទួលបានររស់នៅ ក្នុងម្លប់សន្តិភាព បង្កើតបាននូវសុខដុមបនីយកម្មគ្មានការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា។

ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះ ជាម្ចាស់មេត្តាប្រទានពរជ័យជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី ជាទីស្រលាញ់ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ៕