សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី
06-12-2025 18:18
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកមរណទុក្ខនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា « ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមសំដែងនូវការសោកស្តាយស្រណោះ អាឡោះ អាល័យរជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំ ធេងនូវកូនជាទីស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយកតញ្ញូតាធម៌ចំពោះឪពុក ម្តាយ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ លោកស្រី ខៀវ រ៉ាវី បានទៅកាន់ឋានបរមសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ ក្រៀមក្រំបំផុតនេះពីខ្ញុំ»៕





