ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី
06-12-2025 18:32
(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកមរណទុក្ខនេះ ឯកឧត្តម អ៊ាង សុផល្លែ បានលើកឡើងថា« ក្នុងវេលានៃមរណទុក្ខដ៏សែនក្រៀមក្រំ និងក្ដុកក្ដួលជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកនូវ មរណទុក្ខដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យក្នុងចិត្តជាពន់ពេកជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ កតញ្ញូតាធម៌ចំពោះឪពុកម្តាយ និងក្រុមគ្រួសារ ជាពិសេសបានបន្សល់ទុកនូវអំពើជាកុសលផលបុណ្យដ៏ ល្អប្រពៃថ្លៃថ្លា ពោរពេញដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសមានចិត្តញាតិមិត្តជិតឆ្ងាយគ្រប់ៗគ្នា។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី ខៀវ រ៉ាវី សូមបានទៅ ន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕





