ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

22-01-2026 20:30

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើន ជន្មាយុរបស់ លោកជំទាវបណ្ឌិត គម្រប់៤៥ ឈានចូល៤៦ឆ្នាំ ដែលចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទានពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុ យឺនយូរ បញ្ញាញាណវាងវៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមបណ្ឌិតអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះ កិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តដ៏មោះមុតរបស់ លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងសមាគមកាយ ឫទ្ធិនារីកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានការសាទរ និងការគាំទ្រ យ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាថ្មីម្តងទៀត សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន លោកជំទាវ បណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ៕