ឯកឧត្តមបណ្ឌិត ជីវ កេង ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក្នុងឱកាសចម្រើនជន្មាយុ
17-02-2026 12:01
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ចៅក្រម ព្រមទាំងមន្ត្រីរាជការទាំងអស់នៃតុលាការកំពូល បានផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៥០ឆ្នាំ ឈានចូល ៥១ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវ ការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានខិតខំប្រឹងប្រែង លះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមដឹកនាំ ស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃដ៏ធំធេង សមិទ្ធផលថ្មីៗ និងការរីកចម្រើនឥតឈប់ឈរបន្ថែមទៀត ស្របតាមស្មារតី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ បូរណភាពទឹកដី លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកស្ទួយកិត្យានុភាពជាតិឱ្យល្បីរន្ទឺសុសសាយ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ជារៀងរហូតមក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





