* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ប៉ោទ្រី ឌឿន ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចសេដ្ឋវិទូតក្តី គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»

03-03-2026 19:13

(ភ្នំពេញ)៖ លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានផ្ញើសារលិខិតសូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

ការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចសេដ្ឋវិទូភក្តី ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដ្ឋានកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយ ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាពប្រជាជន ជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។

លើសពីនេះ សម្តេចសេដ្ឋវិទូភក្តី ជាឥស្សរជន-វរជនដ៏ឆ្នើមនិងគួរឱ្យស្ងើច ដែលបានចូលរួមក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយភាពស្អាតស្អំ ពិសេសបានចូលរួមចំណែកក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនសម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងបុត្រ និងចៅៗជាទីស្រឡាញ់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕