* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»

03-03-2026 20:55

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតសូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

ការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចសេដ្ឋវិទូភក្តី ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដ្ឋានកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយ ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាពប្រជាជន ជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។

លើសពីនេះ សម្តេចសេដ្ឋវិទូភក្តី ជាឥស្សរជន-វរជនដ៏ឆ្នើមនិងគួរឱ្យស្ងើច ដែលបានចូលរួមក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយភាពស្អាតស្អំ ពិសេសបានចូលរួមចំណែកក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនសម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងបុត្រ និងចៅៗជាទីស្រឡាញ់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕