ឯកឧត្តមបណ្ឌិត ជីវ កេង ចេញសារលិខិតជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦

07-03-2026 21:41

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងតំណាងមន្ដ្រីតុលាការទូទាំងប្រទេស បានចេញសារលិខិតជូនពរ គោរពជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ខាងមុខនេះ។

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃ ការរំលឹកខួបលើក ទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ យើងខ្ញុំជាថ្នាក់ដឹកនាំ ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់នៃតុលាការគ្រប់ជាន់ថ្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចប្រកបដោយភក្តីភាព និងសូមជូនពរបវរមហាប្រសើរថ្លៃថ្លា ចំពោះ សម្តេចធម្មវិសុទ្ធវង្សា។

នាទិវាដ៏ឧត្តុង្គឧត្តមជាសកលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ និងការគោរព កោតសរសើរដោយស្មោះចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែលតែងតែលើកទឹកចិត្ត និងគាំទ្រ សម្តេច អគ្គមហាពញាចក្រី កន្លងមក នូវរាល់ភារកិច្ចទាំងអស់ប្រកបដោយស្វាមីភក្តិ និងសម្រេចបាននូវ ជោគជ័យដ៏ត្រចះត្រចង់ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត សម្តេច បានបំពេញភារកិច្ចជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី និងជាម្តាយ ជីដូន ជីទួត ជាទីគោរពស្រឡាញ់ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ មានព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្ត សណ្តោសប្រណីដ៏ប្រសើរថ្លៃថ្លាដល់កូន ចៅ ចៅទួតទាំងអស់គ្នា។

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា និង សម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចធម្មវិសុទ្ធវង្សា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕