លោកឧកញ៉ា គួច ជាវ ទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦
08-03-2026 09:05
(ភ្នំពេញ)៖ លោកឧកញ៉ា គួច ជាវ និងក្រុមគ្រួសារ សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចារចិត្តក្រាបបង្គំសម្តែងនូវការគោរពកោត សរសើរ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះបញ្ញាញាណ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ក្នុងវិស័យអប់រំសិក្សាធិការ ព្រះពុទ្ធសាសនា សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាពិសេសព្រះរាជសកម្មភាព ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់ តួនាទីស្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមលើកអញ្ជលីប្រណម្យ បួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះឫទ្ធានុភាព នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យ បារមីព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមតាមជួយទ្រទ្រង់ថែរក្សាការពារ និងប្រោះព្រំប្រទានព្រះពរជ័យ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លាជានិច្ចនិរន្តរ៍តរៀងទៅ។
សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ៕




