លោកឧកញ៉ា គួច ជាវ ផ្ញើសារលិខិតជូនពរ លោកជំទាវ ឆាយ ស៊ីណា ជីវកេង ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦

08-03-2026 09:11

(ភ្នំពេញ)៖ លោកឧកញ៉ា គួច ជាវ និងក្រុមគ្រួសារ បានផ្ញើសារលិខិតជូនពរ គោរពជូនលោកជំទាវ ឆាយ ស៊ីណា ជីវកេង នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃ ការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» យើងខ្ញុំ សូមសម្តែងនូវគារវកិច្ចប្រកបដោយភក្តីភាព និងសូមជូនពរបវរមហាប្រសើរថ្លៃថ្លាចំពោះលោកជំទាវ។

លោកជំទាវមិនត្រឹមតែជាថ្នាក់ដឹកនាំស្ត្រីដែលប្រកបដោយ ព្រហ្មវិហារធម៌ និងចរិយាធម៌ដ៏ប្រពៃ ថ្លៃថ្លាប៉ុណ្ណោះទេ ប៉ុន្តែលោកជំទាវថែមទាំងជាមាតា និងជាជីដូន ដែលប្រកបដោយគុណធម៌ និងភាពជាអ្នកដឹកនាំ សម្រាប់ជាគំរូដល់ស្ត្រីគ្រប់រូបផងដែរ។

យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំង វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខ គ្រប់ប្រការជូនចំពោះលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកជំទាវមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕