ឯកឧត្ដម អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦
08-03-2026 11:47
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា បានផ្ញើសារលិខិតជូនពរ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។
នៅក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ខ្ញុំបាទ និង ភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទាន ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហា ប្រសើរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តរួមចំណែកក្នុងការដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរើនដោយឥត ឈប់ឈររហូតតទៅ។
ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី មិនខ្លាចនឿយហត់ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋទាំងមូលបានរស់នៅក្នុងម្លប់ សន្តិភាព និងបង្កើតបាននូវសុខដុមបនីយកម្មគ្មានការរើសអើងប្រកាន់ជាតិសាសន៍ និងសាសនា។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូម ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ៕





