ឯកឧត្ដម អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦
08-03-2026 11:49
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា សូមផ្ញើសារជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
នៅក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទាន ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី មិនខ្លាច នឿយហត់ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងការយកចិត្តទុកដាក់លើប្រជាពលរដ្ឋទាំងមូលតាមរយៈ សកម្មភាពមនុស្សធម៌ផ្តល់កិច្ចគាំពារសង្គម ការលើកកម្ពស់ស្ត្រី ទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ ដោះស្រាយ រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងចៅទួត ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ៕





