សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ក្នុងឱកាសពិធីចម្រើនជន្មាយុ
27-03-2026 15:52
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុ។
ក្នុងសារលិខិតជូនពរ បានសរសេរថា «ក្នុងឱកាសដ៏សិរីមង្គលប្រសើថ្លៃថ្លានៃតិថីចម្រើនអាយុវឌ្ឍនមង្គលរបស់ ឯកឧត្តម នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវអំណរសាទរជាភិយ្យោភាពក្នុងមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏កក់ក្តៅ និងសូមជូនពរជ័យបវរមហាប្រសើរចំពោះ ឯកឧត្តម ប្រធានតុលាការកំពូល សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លាវាងវៃ មានសិរីសួស្តី សុភមង្គល វិបុលសុខក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យធំៗថ្មីៗច្រើនទៀតក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជាដ៏រុងរឿង។
ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូនដល់ ឯកឧត្តម ប្រធានតុលាការកំពូល និងលោកជំទាវ ព្រមទាំង បុត្រធីតា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ប្រធានតុលាការកំពូល ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕





