ដំណឹងមរណភាព! ឧបាសិកា គាត លេ ម្តាយបង្កើតលោក អុឹម​ សំអុល​ អនុរដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានទទួលមរណភាពក្នុងជន្មាយុ ៨៩ឆ្នាំ

02-04-2026 17:19

(ភ្នំពេញ)៖ លោក​ អុឹម​ សំអុល​ អនុរដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយសារឧបាសិកា គាត លេ ដែលត្រូវជាម្តាយបង្កើត ជីដូន ជីដូនទួត បានទទួលមរណភាព នៅវេលាម៉ោង០៣ និង៤៥ នាទីរសៀលថ្ងៃទី១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានលោក តាវ ពេងឡាយ និងអ្នកស្រី អ៉ឹម លក្ខា ស្ថិតក្នុងភូមិជ្រោយអំពិលទី១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សពនឹងត្រូវដង្ហែរឆ្ពោះទៅកាន់ទីស្ថានបញ្ចុះនៅជើងភ្នំសុពណ៌កាឡី តាមគន្លងប្រពៃណី។

ដំណឹងនេះចាត់ទុកជាព័ត៌មានជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូន ញាតិមិត្តជិតឆ្ងាយនៃសព៕