* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ផ្ញើសាររំលែកទុក្ខជូនឯកឧត្តម នាយឧត្តមសេយ៍ ស ថេត ចំពោះមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្តាយបង្កើត

08-04-2026 17:08

(ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ គឹម ហេង បានផ្ញើសាររំលែកមរណទុក្ខជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

យើងខ្ញុំ មានសេចក្ដីក្ដុកក្ដួល និងរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេក ជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ កាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួតជាទីគោរពស្រលាញ់បំផុតដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូដ៏ល្អប្រពៃមួយរូបចំពោះបុត្រធីតា និងចៅៗ ជាពិសេសជាការបាត់បង់នូវពុទ្ធសាសនិក មួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

សមានចិត្តដ៏សប្បុរសល្អប្រពៃ សទ្ធាជ្រះថ្លាដោយកុសលផលបុណ្យ ជាគំរូវីរភាពប្រកបដោយក្តី មេត្តាករុណារបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង នឹងស្ថិតនៅជាប់ជានិច្ចនិរន្តរ៍ជាមួយ បុត្រធីតា ចៅៗ និងពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់។

សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕