លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

11-04-2026 18:52

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ « ឯកឧត្តមនាយឧត្តមសេនីយ៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏ឱឡារិកថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនា អបអរសាទ គោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សូមបានប្រកបដោយកាយពលមាំមួន សុខភាពពេញលេញល្អបរិបូរណ៍ បញ្ញាញាណឈ្លាសវៃ អាយុយឺនយូរ ជៀសផុតពីរោគាទាំងពួង ដើម្បីបន្តដឹកនាំអគ្គស្នងការនគរបាលជាតិ ឱ្យកាន់តែរីកចម្រើន ប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍។ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវមនោសញ្ចេតនាអំណរសាទរដ៏ស្មោះអស់ពីដួងចិត្តដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ជាបុគ្គលដ៏ឆ្នើម និងជាជំហរដ៏រឹងមាំក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ធ្វើឱ្យមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព ចម្រុងចម្រើន សម្បូរសប្បាយ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាថ្មីនៃឱកាសនក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕⁩