លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម គង់ វិបុល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 19:20
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដា្ឋនពន្ធដារ និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ «ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាវិសេសវិសាលប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីបតិភូ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិ ដើម្បីបន្តដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ឆ្ពោះទៅរកការអភិវឌ្ឍសម្បូរសប្បាយប្រកបដោយចីរភាពដ៏ត្រចះត្រចង់។ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្ដីកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ដែលបានចូលរួមចំណែកយ៉ាងសកម្មបម្រើប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ការលះបង់នេះ គឺធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានជំនឿជឿជាក់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងកម្ពុជាក្លាយជាចំណុចស្នូលនៃអ្នកវិនិយោគ។
ជាថ្មីក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយាព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





