លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
11-04-2026 20:09
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ «ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏ប្រពៃ សិរីមង្គល វិបុលសុខមហាប្រសើរ នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្ដែងនូវសេចក្តីអំណរសាទរ .សោមនស្សរីករាយ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក និង លោកជំទាវ សូមប្រកបដោយកម្លាំងរឹងមាំ សុខភាពល្អបរិបូរណ៍ បញ្ញ ឈ្លាសវៃ ជៀសផុតពីរោគាទាំងពួង ដើម្បីបន្តដឹកនាំអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងក្រសួងការពារជាតិ ឆ្ពោះទៅរកការ អភិវឌ្ឍជានិច្ចនិរន្តរ៍។ យើងខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ដែលបាន ខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បម្រើការពាជាតិ សាសនា ព្រះមហាក្សត្រ ដែលជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងសកម្មភាពស្នេហាជាតិមាតុភូមិ ធ្វើឱ្យមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព ចម្រុងចម្រើន សម្បូរសប្បាយ និង អភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាថ្មីនៃឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ លំនៅឋានកម្ពុជាទាំងអស់ សូមជូនពរ ឯកឧត្តមឧត្តមសេនីយ៍ឯក និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូម បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





