ឯកឧត្តម ឈូក បណ្ឌិត ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទតារា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

12-04-2026 12:28

(ភ្នំពេញ)៖ ឯកឧត្តម ឈូក បណ្ឌិត អគ្គនាយករង អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ «ឯកឧត្តម ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាវិសេសវិសាល នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនា អំណរសាទរ គោរពជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្តី សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ឈ្នះអស់ រោគាព្យាធិទាំងឡាយ ដើម្បីបន្តចូលរួមដឹកនាំមាតុភូមិកម្ពុជា ឈានឆ្ពោះដល់ត្រើយវឌ្ឍនភាព សម្បូររុងរឿងថ្កុំថ្កើង សុខសុវត្ថិភាព និងការអភិវឌ្ឍន៍។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកោត សរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម ដែលជានិច្ចកាលតែងតែបានខិតខំ បំពេញបេសកកម្មជាតិដ៏ថ្លថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដើម្បីបន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព លើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅលើកម្ពស់សុខ ភាពប្រជាពលរដ្ឋ ដែលជាកត្តារួមចំណែកដ៏មានសារៈសំខាន់សំដៅធានាថែរក្សាស្ថិរភាពសង្គម សណ្ដាប់ធ្នាប់សាធារ ណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ ។

ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នក អភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមគោរពជូនពរ ឯកឧត្ដ និង លោកជំទាវ ព្រម ទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕