ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម គង់ វិបុល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
12-04-2026 14:45
(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដា្ឋនពន្ធដារ និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ គោរពជូន ឯកឧត្តម និងលោកជំទាវ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃភ្លឺថ្លា កាយពលខ្លាំងក្លាមាំមួន ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានាតរៀងទៅ។
ជាថ្មីនៃឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




