ឯកឧត្តមបណ្ឌិត ឈៀង ច័ន្ទតារា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
12-04-2026 19:07
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឈៀង ច័ន្ទតារា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ គង់ ការីណា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទ សូមសម្តែងនូវមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងសូម គោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខបន្តទៀត។
ខ្ញុំបាទសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុត ជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែល មានគុណបំណាច់ដ៏ថ្លៃថ្លា និងវីរភាពដ៏ឧត្តុង្គឧត្តម ក្នុងភារកិច្ចជាអគ្គមគ្គទេសក៍ដឹកនាំប្រទេសជាតិដ៏ឆ្នើម ជាទីបំផុត ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងម៉ឺងម៉ាត់ ធ្វើឱ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាព ស្ថិរភាព ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ និងមានភាពរីកចម្រើន រុងរឿងលើគ្រប់វិស័យ ព្រមទាំងទទួលបានមហាជោគជ័យក្នុងការដឹកនាំ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ បាននិងកំពុងដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិ ប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃធំៗជាច្រើន ជូនជាតិមាតុភូមិ ជាពិសេស ទទួលបាននូវការកោតសរសើរ និងកិត្តិនាមល្បីសុសសាយទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះមេត្តា ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕




