សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
12-04-2026 19:20
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរម រាជវាំង ខ្ញុំបាទសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ និងសូមសម្រេចបាននូវជោគជ័យថ្មីៗបន្តទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។
ខ្ញុំបាទសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ជូន សម្តេចអគ្គមហាពញាចក្រី ដែលកន្លងមកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ប្រកបដោយគំរូវីរភាព និងគតិបណ្ឌិតដ៏ឈ្លាសវៃ បំពេញតួនាទីដ៏ឧត្តុង្គឧត្តម ដោយ មិនគិតដល់ការនឿយហត់គ្រប់ពេលវេលា ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នកំពូលជាតិ ឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនសង្គមជាតិទាំងមូល។ លើសពីនេះទៀត សម្តេចអគ្គមហា ពញាចក្រី បានបន្តជួយដឹកនាំយ៉ាងសកម្មក្នុងការថែរក្សា ការពារសុខសន្តិភាព ស្ថិរភាពសង្គម ការ បង្រួបបង្រួម ឯកភាពជាតិ និងសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនរុងរឿង ជាពិសេសមានកិត្តិនាម ល្បីរន្ទឺទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចអគ្គ មហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕




