សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
12-04-2026 19:22
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុង ព្រះបរមរាជវាំង ខ្ញុំបាទសូមចូលរួមសម្តែងនូវអំណរសាទរ និងសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចមហារដ្ឋសភាធិការធិបតី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត។
ខ្ញុំបាទសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ជូន សម្តេចមហារដ្ឋសភាធិការធិបតី ដែលជា ស្ត្រីខ្មែរដ៏ឆ្នើមមួយរូប បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ដោយមិនគិតដល់ការនឿយហត់គ្រប់ពេល វេលា ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរដ្ឋសភាពិនិត្យ និងអនុម័តច្បាប់ ពង្រឹងនីតិរដ្ឋ និងលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ ទទួលបានលទ្ធផលល្អប្រសើរ និងសម្រេចបាននូវស្នាដៃថ្មីៗជាច្រើនជូនជាតិ មាតុភូមិ។ ទន្ទឹមនឹងនេះ សម្តេចមហារដ្ឋសភាធិការធិបតី ជានិច្ចកាលតែងតែចុះជួយប្រជាពលរដ្ឋ នៅតាមទីជនបទនានា ជាពិសេសនោះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រមទាំងវីរកងទ័ពឈរជើងជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបាន ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងសង្គម ឱ្យមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យ។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះ មេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចមហារដ្ឋសភា ធិការធិបតី និងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ»៕




