សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតគោរពជូនពរ សម្តេចសេដ្ឋវិទូតក្តី គាត ឈន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

12-04-2026 19:28

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចសេដ្ឋវិទូតក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចសេដ្ឋវិទូភក្តី សូមប្រកបដោយសុខភាព ល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសូមសម្រេចបាននូវជោគជ័យថ្មីៗបន្តទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ។

ខ្ញុំសូមបាទគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចសេដ្ឋវិទូភក្តី ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយសមត្ថភាព និងបទពិសោធ ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលកន្លងមក សម្រេចបាននូវស្នាដៃជាច្រើន និងជោគជ័យយ៉ាងត្រចះត្រចង់ជូនសង្គមជាតិ និងបានបន្តចូលរួមចំណែកដឹកនាំពង្រឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ជួយលើកស្ទួយជីវភាព ប្រជារាស្ត្របានល្អប្រសើរ និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងលើគ្រប់វិស័យ។

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចសេដ្ឋវិទូ ភក្តី និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕