សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
12-04-2026 19:30
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ « នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមសម្រេច បាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំបាទសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូន សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងទេពកោសល្យដ៏ ឧត្តុង្គឧត្តម ក្នុងការចូលរួមចំណែកថែរក្សា ការពារសុខសន្តិភាព ស្ថិរភាពសង្គម បម្រើប្រយោជន៍ ជាតិ និងប្រជាជន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជូនប្រជាជន និងសង្គមជាតិទាំងមូល។ ជាពិសេសពេលថ្មីៗនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមចុះចែកអំណោយដោយផ្ទាល់ដល់ ប្រជាជនភៀសសឹក និងវីរកងទ័ព នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជាកាយវិការ ប្រកបដោយគំរូវីរភាពដ៏ល្អប្រពៃ។
នៅក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេចកិត្តិ សង្គហបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វ ណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕




