លោកជំទាវបណ្ឌិត ជា សិរី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
12-04-2026 22:32
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ « ឯកឧត្តមអភិសន្តិបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាវិសេសវិសាល នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនា អំណរសាទរ គោរពជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និង លោកជំទាវ សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុ យឺនយូរ ដើម្បីបន្តដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាប្រទេសជាតិឱ្យមានការរីកចម្រើន។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងកោត សរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម នូវការខិតខំប្រឹងប្រែងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បី បម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសឲ្យ សម្បូរសប្បាយរុងរឿងដោយមិនខ្លាចនឿយហត់។
យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយ នូវទឹកចិត្ត ស្នេហាជាតិដ៏មោះមុតរបស់ ឯកឧត្តម ដែលញ៉ាំងឱ្យយើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានសេចក្តីសង្ឃឹម ជំនឿទុកចិត្តជាប់ជានិច្ច លើការដឹកនាំរបស់ ឯកឧត្តម គ្រប់កាលៈទេសៈ។
ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នក អភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





