ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
13-04-2026 14:24
(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហេង ទាន់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
«ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ខាងមុខនេះ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមសម្តែងនូវអំណរសាទរដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្តី សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីគោរព និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលះបង់កម្លាំង កាយចិត្តនិងបញ្ញាញាណ ប្រកបដោយភាពស្វាហាប់ ពោរពេញដោយសក្តានុពល ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍ជាតិបានរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយឆន្ទៈ មនសិការ និងភក្ដីភាពយ៉ាងមុតមាំ ដើម្បីបុព្វហេតុជូនជាតិ សាសនា ព្រះមហាក្សត្រ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ និង ស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំទាំងអស់គ្នា»៕




