លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 18:21

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងអាវុធហត្ថទូទាំងខេត្ត សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ គោរពជូន ឯកឧត្តម និងលោកជំទាវ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃភ្លឺថ្លា កាយពលខ្លាំងក្លាមាំមួន ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានាតរៀងទៅ។

ជាថ្មីនៃឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕