ឯកឧត្តម កើត ឆែ ផ្ញើសារលិខិតគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 19:58

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមប្រកបដោយ បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីជាគ្រឹះក្នុងការដឹកនាំស្ថាប័នកាកបាទក្រហម ដើម្បីវឌ្ឍនភាពសង្គមកាន់តែរីកចម្រើនរុងរឿងខ្លាំង ក្លា សំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕