* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាជិកសមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

14-04-2026 12:14

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហោឡារិកឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ២៥៧០ គ.ស.២០២៦នេះ យើងខ្ញុំជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល អគ្គលេខាធិការដ្ឋាន និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីដឹកនាំជាតិ មាតុភូមិកម្ពុជា បានកាន់តែថ្កុំថ្កើងរុងរឿងជារៀងដរាបតទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមគោរពកោតស្ញប់ស្ញែងក្រៃលែង ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ និងពេញចិត្តបំផុតចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងបំពេញបេសកកម្មយ៉ាងស្រួចស្រាល់ក្នុងបុព្វហេតុបម្រើជាតិ ប្រកបដោយស្មារតីមនសិការ ស្នេហាជាតិ និងការទទួលខុសត្រូវខ្ពស់ ដើម្បីវឌ្ឍនភាព វិបុលភាព និងភាពរុងរឿង របស់ជាតិ មាតុភូមិ និងប្រជាជន។

ជាក់ស្តែងក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីរលើកកន្លងមកនេះ សម្តេចមហាបវរធីបតី នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដោយមិនគិតពីការ នឿយហត់ ជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារអាយុជីវិតវីរកងទ័ពជួរមុខ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដោយប្រសិទ្ធភាព តាមរយៈយុទ្ធសាស្ត្រយុទ្ធវិធីការទូតប្រកបដោយភាពបត់បែន និងភាពអត់ធ្មត់ដ៏មានតម្លៃបំផុត ជាពិសេស ការតស៊ូទាមទារមកវិញឱ្យបាននូវ សន្តិភាព សុខសុវត្ថិភាព ស្ថិរភាពប្រជាជនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសន្តិភាពសម្រាប់តំបន់ផងដែរ។

ក្នុងឱកាសដ៏សិរីសួស្តីថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕