* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាជិក-សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ផ្ញើរសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

14-04-2026 12:18

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហោឡារិកឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦នេះ យើងខ្ញុំជាសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ និងមាន ជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំក្នុងបុព្វហេតុមនុស្សធម៌ កាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ ជ្រាលជ្រៅ និងសូមកោតស្ញប់ស្ញែងក្រៃលែង ចំពោះគំរូវីរភាពនៃមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ និងជាឧត្តមភរិយាគំរូ ជាមាតាប្រកបដោយគុណធម៌ ចរិយាល្អប្រពៃ ដែលតែងតែ ប្រកាន់ខ្ជាប់ឆន្ទៈមនុស្សធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការគោរពព្រះពុទ្ធសាសនា។

ជាមួយនេះដែរ ក្នុងនាមជាស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយ ចិត្ត ដោយមិនគិតពីការនឿយហត់ រួមសុខទុក្ខជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុបម្រើប្រទេសជាតិ ចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គម សុខុមាលភាព និងប្រជាជាតិទាំងមូល រួមទាំងក្នុងការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា និងបុព្វហេតុមនុស្សធម៌ ដើម្បីឧត្តម ប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមម្លប់នៃសុខសន្តិភាពពេញបរិបូរណ៍ និងភាពថ្កុំថ្កើងរុងរឿង នៃប្រទេសជាតិយើង។

ក្នុងឱកាសដ៏សិរីមង្គលប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំង បុត្រី បុត្រា ជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕