លោក សុខ សម្បត្តិ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
14-04-2026 12:50
(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងភរិយា ព្រមទាំង ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខណ្ឌបឹងកេងកង សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់ ឯកឧត្តម ម៉ម ប៊ុនហេង មានខ្លឹមសារដូច្នេះថា៖ «សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សប្រកបដោយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង គោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រ និងសូមប្រសិទ្ធពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព សេរីភាព និងភាព សម្បូរសប្បាយរុងរឿងជាយូរអង្វែងដល់ប្រជាជាតិទាំងមូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះវិរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និង ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាល្បីល្បាញក្នុងតំបន់ និងនៅឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាមជួយបីបាច់ថែរក្សាការពារ និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូនចំពោះ សម្តេច កិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ និងភរិយា៕




