ឯត្តមសេនីយ៍ទោ សុគន្ធ វិសាល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
14-04-2026 13:32
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សុគន្ធ វិសាល អគ្គនាយករង អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ព្រមទាំងយោធិនក្រោមឱវាទ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ គោរពជូន ឯកឧត្តម និងលោកជំទាវ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃភ្លឺថ្លា កាយពលខ្លាំងក្លាមាំមួន ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានាតរៀងទៅ។
ជាថ្មីនៃឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





