ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ថ្វាយព្រះពរព្រះមហាក្សត្រ ឆាប់បាន​ជា​សះស្បើយពីព្រះរោគាព្យាធិ

18-04-2026 20:05

(ភ្នំពេញ)៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរា​ជា​គណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុក​សំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០ ថ្វាយ​ព្រះ​ពរ​ដល់​ព្រះករុ​ណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ច​ក្រកម្ពុជា សូមព្រះអង្គឆាប់បានជាសះស្បើពី​ព្រះរោគព្យាធិ។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា សូមបួង​សួងដល់គុណបុណ្យ ព្រះរតនត្រ័យវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវ​តារក្សាព្រះ​មហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យ​មង្គល វិបុលសុខ បវរមហា​ប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត សូមព្រះអង្គទ្រង់ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះ​ជន្មា​យុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្តមក្នុងបុព្វហេតុ ជាតិមាតុភូមិ និងប្រជា​រាស្ត្រ ជាពិសេសបន្តគង់ប្រថាប់ជាព្រះនិមិត្តរូបដ៏ពិសិដ្ឋនៃឯករាជ្យ ឯកភាពជាតិ កិត្យា​នុភាព អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កុំបីឃ្លៀងឃ្លាតឡើយ។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា សូមថ្វាយព្រះពរ ព្រះករុណាជា​អម្ចាស់​ជីវិត ទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគាព្យាធិ និងបានយាងនិវត្តន៍ មកមាតុ​ប្រទេសវិញក្នុងពេលឆាប់ៗ ដើម្បីបន្តគង់ប្រថាប់ជាម្លប់​ដ៏​ត្រជាក់​​ត្រជំ​សុខដុមសម្រាប់​ប្រជារាស្ត្រខ្មែរជានិរន្តរ៍តរៀងទៅ៕