ទូលព្រះបង្គំ អូស្មាន ហាស្សន់ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា
14-05-2026 15:26
(ភ្នំពេញ)៖ ទូលព្រះបង្គំ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា ព្រមទាំងសហការី សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយ នូវមនោសញ្ចេតនាយ៉ាង ស្មោះស្ម័គ្រ ប្រកបដោយដោយភក្តីភាព និងសូមថ្វាយនូវ ព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ ប្រការ ប្រកបដោយកតញ្ញូតាធម៌ និងព្រះរាជមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណ ឈ្វេងយល់ដ៏ឈ្លាសវៃ និង ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ របស់ព្រះករុណាថ្លៃ វិសេសជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការជំរុញសេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ភាពថ្កុំថ្កើង រុងរឿង។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់ អល់ឡោះ ជាម្ចាស់ សូមតាមជួយថែរក្សាអភិបាលប្រោះព្រំនូវពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខដល់ ប្រជានុរាស្ត្ររបស់ព្រះអង្គជារៀងដរាបតទៅ។
សូម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពី៕




