ទូលព្រះបង្គំជាខ្ញុំ អូស្មាន ហាស្សាន់ សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា
17-06-2026 15:53
(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រប្រកបដោយភក្តីភាព និងសូមថ្វាយនូវព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូតាធម៌ និងព្រះរាជមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជានុរាស្ត្ររបស់ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការជំរុញសេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ភាពថ្កុំថ្កើងរុងរឿង។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតបួងសួងដល់អល់ឡោះជាម្ចាស់ សូមតាមជួយថែរក្សាអភិបាលប្រោះព្រំនូវពរជ័យគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខដល់ ប្រជានុរាស្ត្ររបស់ព្រះអង្គ ជារៀងដរាបតទៅ។
សូមព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់ព្រះ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕





