* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឯកឧត្តម ឡាយ សំកុល ផ្ញើសារលិខិតជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសចម្រើនជន្មាយុ

02-11-2026 09:40

(ភ្នំពេញ)៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

តាមរយៈសារលិខិតរបស់ ឯកឧត្តម ឡាយ សំកុល បានបញ្ជាក់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខា-ធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំបាទផ្ទាល់ សូមសម្តែងនូវការអបអរសាទរជាមួយមនោសញ្ចេតនាសប្បាយ រីករាយប្រកបដោយសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមជូនពរជ័យ បវរសួស្តី សិរីមង្គលដ៏មហា ប្រសើរគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ»។

នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរចំពោះ ឯកឧត្តម ដែលបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើ បុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការដឹកនាំ ស្ថាប័នព្រឹទ្ធសភា និងបានលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និង អន្តរជាតិ នាំមកនូវកិត្យានុភាពជូនជាតិ ប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមី ខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការ ពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីទាំងអស់សូមមានជន្មាយុយឺនយូរជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គលក្នុង ក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕