* សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា
* លោក Casey Barnett៖ អាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ដែលអាចជាអត្រាពន្ធចុងក្រោយរបស់អាមេរិក ដាក់មកលើកម្ពុជា
* កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ ដែលជាការរៀបចំលើកដំបូង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Steven Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី
* ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកកប្រទេសថៃ
* BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស
* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

⁨ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ

26-11-2026 18:10

(ភ្នំពេញ)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរជ័យសិរីមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៤៣ ឈានចូល ៤៤ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពោរពេញដោយឆន្ទៈមនសិការភក្តីភាពយ៉ាងមុតមាំ ក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេសការពង្រឹងនីតិរដ្ឋ ស្ថិរភាពនយោបាយ និងការលើកកម្ពស់វិស័យមុខងារសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕⁩